កីឡា

Trippier ទាត់​ចោល​ Bayern បន្ត​នៅ​ Newcastle

ខ្សែការពារ​ Kieran Trippier បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ គេ​សុខ​ចិត្ត​ទាត់​ចោល​ក្លឹប​ Bayern Munich ដើម្បី​បន្ត​នៅ​ Newcastle។

Trippier បាន​និយាយ​ថា​៖” ខ្ញុំ​ទាត់​ចោល​សំណើ​របស់​ Bayern។ ខ្ញុំ​គិត​តែ​ប្រឹង​លេង​ឲ្យ​ Newcastle ទេ​ព្រោះ​តែ​ពួក​គេ​បាន​ជួយ​ខ្ញុំ​ច្រើន​ អញ្ចឹង​ខ្ញុំ​ចង់​តប​ស្នង​ទៅ​វិញ​ “។

កីឡាករ​បន្ត​ថា​៖” ខ្ញុំ​ចាត់​ទុក​ការ​ចង់​បាន​របស់​ក្លឹប​ Bayern ជា​ការ​បំពេញ​បន្ថែម​ខ្ញុំ​ប៉ុណ្ណោះ​ “។

Trippier មក​លេង​ឲ្យ​ Newcastle តាំង​ពី​រដូវកាល​ឆ្នាំ​២០២១​/២២មក​ ដោយ​ចូល​លេង​បាន​ ៨១ប្រកួត​ និង​ស៊ុត​ចូល​៣គ្រាប់​៕

ប្រភព៖sabaty

Most Popular

To Top