ខ្សែប្រយុទ្ធ Marco Asensio នឹងបន្តនៅលេងឲ្យក្លឹប Paris Saint Germain បន្តទៀតនៅក្នុងរដូវកាលឆ្នាំ២០២៣/២៤នេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
បើតាមប្រភពខាងលើ ខាង Asensio និង PSG គឺបានសម្រេចគ្នារួចរាល់ហើយ គ្មានគម្រោង និងការចរចាដើម្បីឲ្យកីឡាករនេះចាកចេញឡើយ។
កីឡាករនេះចង់បន្តនៅក្លឹបនេះទៀត ព្រោះតែគេចង់ចូលរួមចំណែកយ៉ាងសំខាន់ដើម្បីជួយក្រុមមួយនេះ។
Asensio ទើបមកលេងឲ្យក្លឹបនេះនៅក្នុងរដូវកាលនេះ ដោយចូលលេងបាន ១២ប្រកួត និងស៊ុតចូល៤គ្រាប់ ជាមួយនឹងកុងត្រារហូតដល់ឆ្នាំ២០២៦៕
ប្រភព៖ sabay