Korean Business Research Institute បានចេញផ្សាយចំណាត់ថ្នាក់ តារាទាំងអស់ ក្នុងប្រទេសដែលមានប្រជាប្រិយភាពជាងគេ ប្រចាំខែមករា។
លទ្ធផលចំណាត់ថ្នាក់ ដែលបង្ហាញ គឺផ្អែកតាមការវាយតម្លៃ និងវិភាគទៅលើភាពញឹកញាប់ ក្នុងការបង្ហាញមុខលើបណ្ដាញផ្សព្វផ្សាយរបស់តារា ការចូលរួមរបស់អ្នកប្រើប្រាស់ បណ្ដាញសង្គម ការប្រាស្រ័យទាក់ទង រវាងតារា និងអ្នកគាំទ្រ ដោយគិតចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤។
ផ្អែកលើទិន្នន័យដែលបានបង្ហាញ កីឡាករដ៏ល្បី Son Heung Min គឺជាអ្នកកាន់តំណែងកំពូលទី ១ ស្របពេល Lee Kang In ជាប់លេខ ២ ហើយទុកឲ្យតារាចម្រៀង Lim Young Woong គ្រងតំណែងលេខ ៣។ ចំណែកអ្នកកាន់តំណែងទី ៤ គ្មានអ្នកណាក្រៅពីតារាចម្រៀងទោល IU ទេ។
ចំណែក BTS ដែលបច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចបម្រើជាតិទាំងក្រុម តើស្ថិតនៅលេខរៀងទីប៉ុន្មាននៅខែនេះ? ដូច្នេះសូមពិនិត្យចំណាត់ថ្នាក់សរុបទាំង ៣០ ខាងក្រោម៖
១. Son Heung Min
២. Lee Kang In
៣. Lim Young Woong
៤. IU
៥. SEVENTEEN
៦. BLACKPINK
៧. Kim Min Jae
៨. IVE
៩. (G)I-DLE
១០. RIIZE
១១. Baek Jong Won
១២. Tak Jae Hoon
១៣. Shin Hye Sun
១៤. Taeyeon (Girls’ Generation)
១៥. Super Junior
១៦. Kim Yoo Jung
១៧. Song Kang
១៨. Yoo Jae Suk
១៩. Lee Chan Won
២០. Han So Hee
២១. Cha Eun Woo (ASTRO)
២២. Jung Woo Sung
២៣. NewJeans
២៤. TWICE
២៥. Girls’ Generation
២៦. Park Ji Hyun
២៧. Jang Nara
២៨. BTS
២៩. Young Tak
៣០. aespa