សិល្បៈ និង កម្សាន្ត

លោក Jungkook សមាជិក BTS សម្រេចចិត្តលុបគណនី Instagram ផ្ទាល់ខ្លួនរបស់លោក

កូរ៉េ ៖ តារាចម្រៀងលោក Jungkook បាននិយាយនៅលើ Weverse ជាវេទិកាទំនាក់ទំនងអ្នកគាំទ្រ ផ្លូវការរបស់ក្រុម BTS ថា ខ្ញុំបានចាកចេញពីបណ្តាញ ផ្សព្វផ្សាយសង្គមយក្ស អាមេរិក Instagram ខ្ញុំមិនត្រូវបាន Hack ទេ ខ្ញុំមិនដែលប្រើវាទេ ដូច្នេះខ្ញុំគ្រាន់តែលុប វាចោល កុំបារម្ភអី!! បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។

លោកបានតាមដានដោយនិយាយថា ហេហេហេ ខ្ញុំមិនដែលប្រើវាទេ តើខ្ញុំអាចធ្វើអ្វីបាន? ខ្ញុំគ្រាន់តែចង់ប្រើ Weverse live ម្តងៗ បន្ទាប់មក លោកបានបញ្ចប់ដោយនិយាយថា ខ្ញុំបានលុបកម្មវិធីភ្លាមៗ ហើយខ្ញុំមិនគិតថា ខ្ញុំនឹងប្រើវានៅពេលអនាគតទេ! ។

ជាមួយនេះលោក Jungkook បានចាកចេញពី Instagram បន្ទាប់ពីមួយឆ្នាំ២ខែ។ សមាជិកទាំងអស់នៃ BTS បានបង្កើតគណនី Instagram ផ្ទាល់ខ្លួននៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ ។ នៅពេលនោះ Big Hit Music បាននិយាយថា យើងយល់ថា លោកបានបើក Instagram ដើម្បីបង្ហាញពីបុគ្គលរបស់លោកជាសិល្បករ និងទំនាក់ទំនងតាមវិធីផ្សេងៗ។

បន្ទាប់ពីបើកគណនី Instagram ផ្ទាល់ខ្លួន Jungkook ទទួលបានអ្នកតាមដាន ៥០ លាននាក់គួរឲ្យចាប់អារម្មណ៍ មុនពេលលុបកម្មវិធី ៕

Most Popular

To Top