The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រោយការប្រកាសចាកចេញ ពីតំណែងរបស់លោក Xavi ជាគ្រូបង្វឹករបស់ក្លឹប Barcelona ហើយនោះមានដំណឹងថា កីឡាករ Lionel Messi ត្រូវបានមនុស្សជាច្រើនផ្តល់យោបល់ថា គួរតែចាប់យកតំណែងនេះ។
ទីបំផុតអតីតកីឡាករ ខ្សែបម្រើលោក Xavi បានសម្រេចចិត្តថា នឹងចាកចេញពីក្លឹបនៅខែមិថុនានេះ បន្ទាប់ពីបរាជ័យប្រកតួចុងក្រោយ និងបានធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងកីឡាករ និងអ្នកគាំទ្រក្លឹបជាច្រើនផងដែរ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ ។
មានអ្នកវិភាគបាល់ទាត់និងអ្នកគាំទ្រ ជាច្រើនដូចជាលោក Danny Murphy នៅ The talkSPORT ជាដើមបានលើកឡើងថា Lionel Messi គួរតែចាប់យកឳកាសមាសដ៏កម្រនេះ ។
លោកបានបន្តថា៖ អ្វីដែល Messi ចង់បានគឺ នឹងក្លាយទៅជាការពិតជានិច្ច ដូច្នេះហើយគ្មានអ្វីដែលគាត់ធ្វើមិនបាន នៅក្នុងពិភពបាល់ទាត់ឡើយ ទាំងតំណែងជាគ្រូបង្វឹកក្តី៕
ប្រែសម្រួល៖ស៊ុនលី