កីឡា

Man UTD យកបាន៣ពិន្ទុ ទាំងប្រផិតប្រផោយពីម្ចាស់ផ្ទះ Wolves

ការប្រកួតក្នុងលីគកំពូលយប់មិញរវាងក្រុមម្ចាស់ផ្ទះ Wolves និងក្រុមភ្ញៀវ Man UTD បានបញ្ចប់ទៅទាំងលទ្ធផលប្រផិតប្រផោយគ្រាប់បាល់៤ទល់នឹង៣។

ម្ចាស់ផ្ទះបាត់បង់ឳកាសយក៣ពិន្ទុទោះបានគ្រប់គ្រងបាល់ដល់ទៅ៥៣ភាគរយក្តីដោយអាចស៊ុតបញ្ចូលទីបានត្រឹមតែ៣គ្រាប់ក្នុងការព្យាយាមស៊ុតចំគោលដៅ៧ដងខណៈដែលក្រុមភ្ញៀវស៊ុតបាន៨ដងចំគោលដៅនិងរកគ្រាប់បាល់បាន៤គ្រាប់។

កីឡាករ Mainoo គឺជាអ្នករកគ្រាប់បាល់នៅចុងម៉ោងនាទីទី៩០បូក៧ជួយឲ្យ Man UTD យកបានពិន្ទុក្រៅពីនោះគ្រាប់បាល់ផ្សេងទៀតរកបានដោយ Rashford នៅនាទីទី៥ Hojlund នៅនាទីទី២២និង McTominay នៅនាទីទី៧៥។

៣ពិន្ទុសប្តាហ៍នេះធ្វើឲ្យ Man UTD ឡើងទៅលេខរៀងទី៧បណ្តោះអាសន្នមាន៣៥ពិន្ទុខណៈដែលក្រុម Liverpool បន្តឈរនៅកំពូលតារាងមានពិន្ទុដល់ទៅ៥១៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top