៣គ្រាប់របស់ Newcastle ទាំងប្រផិតប្រផោយ បានជួយឲ្យក្រុមអាចយកបាន ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ក្រោយជ័យជំនះលើម្ចាស់ផ្ទះ Nottingham កាលពីយប់មិញ ។
ក្រុមភ្ញៀវអាចគ្រប់គ្រងបាល់ បានទៅដល់៦៣ភាគរយ ខណៈដែលការស៊ុតចេញ មានទៅដល់៧ដងនិង៥ដង ចំគោលដៅហើយ៣គ្រាប់ ដែលក្រុមអាចធ្វើបាន ក្នុងនោះ២ គ្រាប់ដោយ Guimaraes និង១គ្រាប់ទៀតដោយ Schar។
ទោះបីជាយ៉ាងណាក្តី៣ពិន្ទុនេះ បានធ្វើឲ្យ Newcastle បន្តលេខរៀងទី៧ ក្នុងកំពូលតារាងមាន៣៦ពិន្ទុ តាមពីក្រោយក្រុម Man UTD មាន៤១ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី