យោងតាមការចុះផ្សាយរបស់សហភាពសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA ក្លឹប Sheffield FC គឺជាក្លឹបដែលមានវ័យចំណាស់ជាងគេក្នុងពិភពលោក ហើយកំពុងដំណើររហូតដល់សព្វថ្ងៃ។

រូបភាពដោយ៖ ក្លឹប Sheffield FC
ក្លឹបអង់គ្លេស Sheffield FC ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៥៧។ គិតមកទល់ពេលនេះ ក្លឹបមានវ័យ ១៦៦ ឆ្នាំ ហើយ។ នេះមានន័យថា Sheffield មានវ័យចាស់ជាងក្លឹបធំៗមួយចំនួននៅអង់គ្លេសដូចជា Manchester United ដែលបង្កើតឡើងនៅឆ្នាំ ១៨៧៨ និង Arsenal ដែលលេចរូបរាងឡើងនៅឆ្នាំ ១៨៨៦។
ក្លឹបមួយនេះបានរួមចំណែកយ៉ាងសំខាន់មួយក្នុងការចូលរួមបង្កើតលីគកំពូលអង់គ្លេសនៅឆ្នាំ ១៨៨៨ ដែលជាមូលដ្ឋានគ្រឹះមួយនៃបាល់ទាត់អង់គ្លេសរហូតដល់សព្វថ្ងៃ។
ដំបូងឡើយ ក្លឹបមានតួនាទីសំខាន់ក្នុងលីគកំពូលអង់គ្លេស។ ទោះជាយ៉ាងណា ដោយបញ្ហាផ្សេងៗ ដូចជាបញ្ហាគ្រប់គ្រង បញ្ហាហិរញ្ញវត្ថុ ការកើនឡើងនៃការប្រកួតប្រជែងពីបណ្ដាក្លឹបផ្សេងទៀតជាដើម ចាប់ពីសតវត្សទី ២០ មក ក្លឹបបានរសាយខ្លួនកាន់តែឆ្ងាយពីលីគកំពូលអង់គ្លេស ហើយធ្លាក់ទៅលេងនៅលីគតូចៗនៅអង់គ្លេស។ បច្ចុប្បន្នក្លឹប Sheffield FC កំពុងលេងនៅលីគ Northern Premier League ដែលជាលីគលំដាប់ ៧ នៅអង់គ្លេស៕

ក្លឹប Sheffield FC បច្ចុប្បន្ន រូបភាពដោយ៖ Northern Premier League
ប្រភព៖https://news.sabay.com.kh/article/1352984#utm_campaign=onpage
