ភ្នំពេញ ៖ សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានបញ្ជូនក្រុមគ្រូបង្វឹក និងកីឡាករចំនួន ៤ រូបទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ Davis Cup យុវជនអាយុក្រោម ១៦ ឆ្នាំ “2024 Asia/Oceania Davis Cup Junior Competition នៅប្រទេសស្រីលង្កា ។

លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡា វាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថា ឆ្នាំនេះ សហព័ន្ធបានបញ្ជូនគ្រូបង្វឹក និងកីឡាករចំនួន ៤ រូបរួមមានលោក ជា ពៅ ជាគ្រូបង្វឹក កីឡាករ ពៅ វិរៈ កីឡាករ De Spiegeleer Rafaelis Jaya និងកីឡាករ La Planeta Louis Anandjaya Giacomo ។

លោកគ្រូបង្វឹក បានបន្តថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ Davis Cup យុវជនអាយុក្រោម ១៦ ឆ្នាំមាន ២៩ ប្រទេសចូលរួម ចំណែកវិញ្ញសា យុវជនមានក្រុមយុវជនមាន ២៤ ប្រទេសក្នុងនោះក្រុមកីឡាករកម្ពុជាស្ថិតក្នុងការប្រកួតដែរ។ ក្រុមកីឡាករកម្ពុជាស្ថិតក្នុងពូល F មានប្រទេសកម្ពុជា ប្រទេសអារ៉ាប៊ីសាអូឌីត និងម៉ាកាវ ៕
ដោយ៖លី ភីលីព
