កីឡា

គោលដៅខ្សែប្រយុទ្ធថ្មីៗរបស់ Chelsea កាន់តែច្រើនឡើង

យោងតាមការចេញផ្សាយរបស់ The Goal នៅពេលនេះក្លឹបតោខៀវ Chelsea បានបង្កើនបញ្ជីកីឡាករគោលដៅរបស់ខ្លួននៅរដូវក្តៅកាន់តែច្រើន ឡើងហើយជាពិសេសគឺកីឡាករខ្សែប្រយុទ្ធតែម្តង។

បច្ចុប្បន្នសូម្បីតែកីឡាករខ្សែប្រយុទ្ធឆ្នើម Victor Boniface របស់ក្លឹប Bayer Leverkusen ក៏បានក្លាយទៅជាចំណាប់អារម្មណ៍របស់ Chelsea ផងដែរប្រសិនបើមិនអាចស្វែងរកកីឡាករ ខ្សែប្រយុទ្ធចំណូលថ្មីណាបានទេនោះ។

កីឡាករវ័យទើបតែ២៣ឆ្នាំរូបនេះកំពុងមានទំរង់លេងខ្លាំងនិងជួយឲ្យ Leverkusen ស្ថិតនៅក្នុងបញ្ជីកំពូលតារាងលីគរបស់អាល្លឺម៉ង់ ដោយអាចស៊ុតបញ្ចូលទីបានទៅដល់១០គ្រាប់ និងជួយមិត្តរួមក្រុមរកបាន៧គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ១៦ដងប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top