កីឡា

Alonso ទំនងជាជ្រើសយកតំណែង Bayern ជាជាង Liverpool

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកលោក Xabi Alonso ត្រូវបានគេដឹងថាកំពុងខិតជិតទៅរកឳកាសក្នុងការក្លាយជាគ្រូបង្វឹករបស់ក្លឹបយក្ស Bayern Munich ទោះបីជាបច្ចុប្បន្ន Liverpoolក៏បានចាប់អារម្មណ៍មកលើរូបគាត់ផងដែរក្តី។

នេះមានន័យថា Bayern Munich និង Liverpool នឹងត្រូវប្រកួតប្រជែងគ្នាក្នុងការដណ្តើមគ្រូបង្វឹកលោក Alonson ដែលកំពុងដឹកនាំ Leverkusen បានយ៉ាងល្អនិងកំពុងនាំមុខគេក្នុងកំពូលតារាងអាល្លឺម៉ង់ផងដែរ។

ទោះបីជាយ៉ាងណាក្តី The Skysport បានជឿជាក់ថាលោក Alonson នឹងទំនងជាជ្រើសយក Bayern Munich ជាជាង Liverpool ខណៈដែលគ្រូបង្វឹក Tuchel កំពុងអង្គុយលើកៅអីក្តៅបាត់បង់ពានរង្វាន់ជាច្រើនហើយនិងមិនអាចនាំមុខគេក្នុងកំពូលតារាងអាល្លឺម៉ង់ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top