ភ្នំពេញ ៖ សម្ពន្ធ័អ្នកស្រលាញ់ ការ៉ាតេកម្ពុជា ប្រកាសរៀបចំការ ប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក កុមារបន្តវេន ប្រចាំឆ្នាំ២០២៤ របស់ខ្លួន នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន សម្ពន្ធ័អ្នកស្រលាញ់ ការ៉ាតេកម្ពុជា ស្ថិតនៅផ្លូវ 598 សង្កាត់ ច្រាំងចំរេ ខ័ណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។

ការប្រកួតមាន ២ វិញ្ញាសាធំរួមមានវិញ្ញាសា កាតា និងវិញ្ញាសាប្រយុទ ។ វិញ្ញាសាកាតាក្នុងនោះវិញ្ញាសា ឯកត្តជនកុមារា-កុមារីចាប់ពីអាយុ ១០ឆ្នាំ និងក្រោម កុមារា-កុមារី អាយុ ១១ឆ្នាំ ១២ឆ្នាំ ១៣ឆ្នាំ និងកុមារាចាប់ពីកុមារី ចាប់ពីអាយុ ១៤ឆ្នាំ – ១៥ឆ្នាំ
ចំណែកវិញ្ញាសាប្រយុទ្ធ ដូចជា ប្រយុទ្ធឯកត្តជន៖កុមារាចាប់ពីអាយុ ១១ឆ្នាំ – ១២ឆ្នាំ -១៣ឆ្នាំ គឺប្រភេទ
ទម្ងន់ ២៥ គីឡូក្រាម ដល់ ៣២ គីឡូក្រាម កុមារា ប្រភេទទម្ងន់ ៣៣ គីឡូក្រាម ដល់ ៤០ គីឡូក្រាម និងកុមារាចាប់ពីអាយុ ១៤ឆ្នាំ ដល់១៥ឆ្នាំប្រភេទ ទម្ងន់ ៤០ គីឡូក្រាមដល់ ៤៥ គីឡូក្រាម និងប្រភេទទម្ងន់ ៤៦ គីឡូក្រាម ដល់ ៥០ គីឡូក្រាម។
ចំពោះវិញ្ញាសាកុមារីចាប់ពីអាយុ ១១ឆ្នាំ – ១២ឆ្នាំ – ១៣ឆ្នាំក្នុងប្រភេទទម្ងន់ ៣៥ គីឡូក្រាម ដល់ ៤០ គីឡូក្រាម កុមារីប្រភេទទម្ងន់ ៤១ គីឡូក្រាម ដល់ ៤៥ គីឡូក្រាម និងចាប់ពីអាយុ ១៤ឆ្នាំ ដល់ ១៥ឆ្នាំក្នុងប្រភេទទម្ងន់ ៣៣ គីឡូក្រាមដល់ ៤០ គីឡូក្រាម និងប្រភេទទម្ងន់ ៤១ គីឡូក្រាម ដល់ ៤៧ គីឡូក្រាម ៕


