កីឡា

ក្រុមអត្តពលិក កីឡាការ៉ាតេ ចូលរួមការប្រកួតជើងឯក អាស៊ីអាគ្នេយ៍លើកទី១១ នៅថៃ

ភ្នំពេញ ៖ សហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជាថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ នេះបានបញ្ជូនក្រុមប្រតិភូ នាយកបច្ចេកទេស មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និង កីឡាករ-កីឡាការិនីការ៉ាតេ៣៩ នាក់ ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាការ៉ាតេជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ ។

កម្ពុជាបានបញ្ជូនចូលរួមដូចជា ប្រធានប្រតិភូ១រូប អនុប្រធានប្រតិភូ ១រូប នាយកបច្ចេកទេស ១ រូប មន្រ្តីបច្ចេកទេស ១រូប អាជ្ញាកណ្តាលកម្រិតអន្តរជាតិ ៤ រូប គ្រូបង្វឹក ១ រូប គ្រូជំនួយ ៤ រូប កីឡាការិនី ៨ រូប និងកីឡាករ ១៨ រូប សរុបទំាងអស់ ៣៩ រូប ។

ចំពោះការប្រកួតកីឡាការ៉ាតេជ្រើសរើសអាស៊ីអាគ្នេយ៍លើកទី១១ ក៏មាន ១១ ប្រទេសចូលរួម រួមមាន ប្រទេស កម្ពុជា ប្រទេស ឡាវ ប្រទេស មីយ៉ាន់ម៉ា ប្រទេស វៀតណាម ប្រទេស សិង្ហបូរី ប្រទេសម៉ាឡេស៊ី ប្រទេស ឥណ្ឌូនេស៊ី ប្រទេស ប្រុយណេ ប្រទេស ហ្វីលីពីន ប្រទេសទីមរ និងប្រទេសម្ចាស់ផ្ទះការប្រកួតនោះ គឺថៃ៕

Most Popular

To Top