កីឡា

រិន សារដ្ឋសងសឹក Kang Nampha បានសម្រេច ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5

ភ្នំពេញ ៖ អ្នកប្រដាល់កម្ពុជា រិន សារដ្ឋ ក្លិបនាគនាំសំណាង បានសងសឹកអ្នកប្រដាល់ថៃ Kang Namphaបានសម្រេច បន្ទាប់ពីអ្នកប្រដាល់កម្ពុជារូបនេះ បានឈ្នះអ្នកប្រដាល់ថៃ ដោយពិន្ទុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ការប្រកួតនេះរៀបចំ ដោយស្ថានីយប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ។

ការប្រកួតេពិត ជាមានលក្ខណៈតឹងតែង កំពិតមែនតែសារដ្ឋដែលតាំងចិត្តថា ត្រូវតែធ្វើឲ្យបាននោះគេពិតជា ធ្វើបានមែនរវាងអ្នកប្រដាល់កម្ពុជា រិន សារដ្ឋ និងអ្នកប្រដាល់ថៃ Kang Nampha ហើយការប្រកួតចំនួន ៥ទឹក សារដ្ឋមានប្រៀបលើគូប្រកួតរបស់ខ្លួន តែបន្តិចបន្តួចប៉ុណ្ណោះ ។

អ្នកប្រដាល់ថៃ Kang Nampha ចង់ការពារតំណែង ជាអ្នកឈ្នះនោះគេហាក់ដូចជាប្រយ័ត្នប្រយែង ដោយការពារច្រើនជាងវាយលុក ចំពោះសារដ្ឋវិញ គេត្រូវកាឈ្នះជាចាំបាច់នោះ គេវាយលុកផង និងការពារផង បន្ទាប់ពីប្រកួតគ្នាពេញ ទាំង៥ទឹកនោះរិន សារដ្ឋសងសឹក បានឈ្នលើគូប្រកួត ដូចការតាំងចិត្តមែន ។

ចំណែកអ្នកប្រដាល់ថៃ Nam Khamuon ប្រើពេលតែ ២ទឹកប៉ុណ្ណោះ ផ្ដួលអ្នកប្រដាល់កម្ពុជា ខ្លាចាស់ វ៉ាន សុវណ្ណ ក្លិបមហិទ្ធិរិទ្ធមេសថ្ងក ឲ្យខូចជើងឆ្វេង មិនអាចបន្តការប្រកួតបានទៀត ។ សុវណ្ណដែលដឹងថា កម្លាំងរបស់ខ្លួនឆាប់ធ្លាក់ចុះនោះ គេចាប់ផ្ដើមវាយប្រហារ លើគូប្រកួតតាំងពីស្នូរជួងទឹកទី១ បន្លឺឡើងមកម្ល៉េះ។ សុវណ្ណ ជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃពិឃាតតែ បន្ទាប់ពីគេសាកល្បង វាយប្រហារជើងក្រោមគូប្រកួត របស់ខ្លួនមកនោះគេដឹងថា គូប្រកួតរបស់ខ្លួនជា្រយក្រោម ។

ស្ថានភាពបែបនេះធ្វើឲ្យសុវណ្ណ មិនសូវបញ្ចេញកណ្ដាប់ដៃឡើយ គឺគេវាយប្រហារជើងក្រោម Nam Khamuon បែរជាត្រូវអ្នកប្រដាល់ថៃរូបនេះ វាយបកវិញធ្វើឲ្យអ្នកប្រដាល់កម្ពុជា ខ្លាចាស់ វ៉ាន សុវណ្ណ មិនអាចបន្តការប្រកួត បានមុនស្នូរ ជួងបញ្ចប់ទឹកទី២តែម្ដង ។
រូឯអ្នកប្រដាល់កម្ពុជាជើងខ្លាំង ឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យក៏បញ្ចប់ អ្នកប្រដាល់ជើងខ្លាំងថៃ Khum Phitlek ឲ្យចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី២ដែរ ។សម្រាប់សប្ដាហ៍ អ្នកប្រដាល់គុនខ្មែរ សុទ្ធតែឈ្នះអ្នកប្រដាល់ថៃដូចៗគ្នា ៕

Most Popular

To Top