ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានរងពិន័យមិនឲ្យចូលលេង ១ប្រកួត ក្រោយប្រើកាយវិការមិនសមរម្យ ក្នុងប្រកួតរវាងក្លឹប Al Nassr និងក្លឹប Al Shabab ក្របខ័ណ្ឌ Saudi Por League នូវលទ្ធផល ៣-២ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
សកម្មភាពមិនសមរម្យដែល Ronaldo បានប្រព្រឹត្តិ
មូលហេតុដែល Ronaldo ប្រព្រឹត្តិសកម្មភាពមិនសមរម្យបែបនេះព្រោះតែ អ្នកគាំទ្រ Al Shabab បានស្រែកពាក្យ Messi មួយសន្ទះដឺដងគេ។
គណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតទើបដាក់ពិន័យដល់ Ronaldo នឹងសកម្មភាពមិនសមរម្យរបស់គេនេះកាលពីពុធ ម្សិលមិញនេះ។
ដូច្នេះ Ronaldo នឹងមិនបានចូលលេង១ប្រកួត និងបង់ប្រាក់ពិន័យចំនួនប្រមាណ ២,៦៦៦ដុល្លារអាមេរិកដល់សហព័ន្ធ និងប្រមាណ ៥,៣០០ដុល្លារអាមេរិកដល់ក្លឹប Al Shabab៕
ប្រភព៖ sabay