កីឡា

ល្បី​ថា​ ម្ដាយ​ និង​មនុស្ស​ជិតស្និទ្ធ​ Mbappe កំពុង​ស្វែង​រក​ផ្ទះ​នៅ​ទី​ក្រុង​ Madrid

ម្ដាយ​ និង​មនុស្ស​ជិតស្និទ្ធ​របស់​ ខ្សែប្រយុទ្ធ​ Kylian Mbappe បាន​មក​ដល់​ប្រទេស​អេស្ប៉ាញ​ និង​កំពុង​ស្វែង​ផ្ទះ​នៅ​ទី​ក្រុង​ Madrid ត្រៀម​សម្រាប់​កីឡាករ​នេះ​ក្នុង​រដូវកាល​ខាង​មុខ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Relevo នៅ​ក្នុង​ថ្ងៃ​នេះ​។

បញ្ហា​ចម្បង​របស់​ពួក​គេ​មក​ដល់​ទី​ក្រុង​ Madrid នេះ​គឺ​ស្វែង​រក​ផ្ទះ​ណា​ស័ក្ដិសម​ និង​ជា​ពិសេស​គឺ​មាន​សុវត្ថិភាព​សម្រាប់​ Mbappe រស់​នៅ​។

យ៉ាង​ណា​រឿង​រ៉ាវ​ក្ដៅ​ដែល​សារព័ត៌មាន​ជា​ច្រើន​ដឹង​ឮ​នោះ​គឺ​ល្បី​ថា​ Mbappe កំពុង​ចរចា​ជា​មួយ​ Real Madrid សម្រាប់​ការ​ផ្លាស់​មក​ក្លឹប​នេះ​ ព្រោះ​តែ​គេ​ចាប់អារម្មណ៍​ចង់​ផ្លាស់​មក​ក្លឹប​នេះ​ជា​យូរ​មក​ហើយ​។

កីឡាករ​នេះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ កីឡាករ​នេះ​ និង​ PSG គឺ​បាន​បញ្ឈប់​ការ​ចរចា​គ្នា​ទាក់ទង​នឹង​ការ​បញ្ចុះបញ្ចូល​ឲ្យ​ក្លឹប​បារាំង​បន្ត​ផង​ដែរ​។

Mbappe បាន​ចូល​រួម​ជាមួយ PSG តាំង​ពី​ឆ្នាំ ២០១៧ មក។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ២៩២ ប្រកួត និង​ស៊ុត​ចូល ២៤៤ គ្រាប់៕

ប្រភព៖ sabay

Most Popular

To Top