កីឡា

Ferdinand ចងឲ្យ Pogba ចេញមកនិយាយ ជាសាធារណៈ ក្រោយរង បម្រាម៤ឆ្នាំ មិនឲ្យពាក់ព័ន្ធបាល់ទាត់

AFP

យោងតាមការចេញផ្សាយ របស់ The Goal អតីតកីឡាករឆ្នើម អង់គ្លេសខ្សែការពារ Rio Ferdinand បានធ្វើការលើកទឹកចិត្ត ឲ្យកីឡាករ Paul Pogba ក្នុងការ ចេញមកធ្វើការនិយាយពិភាក្សា បកស្រាយការពិតខ្លះៗ ជាសាធារណៈក្រោយទទួលរងនូវការពិន័យពី FIFA មិនឲ្យពាក់ព័ន្ធបាល់ទាត់ដល់ទៅ ៤ឆ្នាំខណៈដែលខ្លួន មានវ័យ៣១ឆ្នាំទៅហើយនោះ។

Ferdinand ខ្លួនឯងផ្ទាល់ដែលធ្លាប់​​ ទទួលបានបទ​ពិសោធស្រដៀងគ្នានេះ កាលពីឆ្នាំ២០០៣បានព្យាយាមពន្យល់នៅលើ Podcast ផ្ទាល់ខ្លួនថាវា គឺជាអ្វីដែលPogba ត្រូវតែប្រាប់អ្នកទាំងអស់គ្នានិង បកស្រាយការពិតខ្លះៗ ពាក់ព័ន្ធទៅនឹង រឿងរ៉ាវ នេះហើយ Ferdinand ដែលធ្លាប់ជាមិត្តរួមក្លឹបនោះក៏ នៅតែគាំទ្រជានិច្ច
ចំពោះការសម្រេច ចិត្តរបស់ Pogbaទោះបីជាយ៉ាងណាក្តី។

គួរឲ្យដឹងដែរថាក្រោយការពិនិត្យ ដោយក្រុមគ្រូពេទ្យអាមេរិកគេបានរកឃើញថា Pogba បានប្រើប្រាស់សារធាតុញៀន ម្យ៉ាងដែលមានឈ្មោះថា DHEA ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមមេធាវីរបស់ Pogba កំពុងខិតខំយ៉ាងខ្លាំង ក្នុងការធ្វើការតវ៉ាប្រឆាំង ទៅនឹងការដាក់ទោសមួយនេះ ៕

ប្រែសម្រួល​៖ស៊ុនលី

Most Popular

To Top