យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា តារាឆ្នើមរបស់ក្លឹប Real Madrid ម្នាក់បានសម្រេចចិត្តចុងក្រោយ ចូលរួមជាមួយនឹងជម្រើស ជាតិម៉ារ៉ុក ហើយបន្ទាប់ពីបានព្យាយាមរងចាំការ កោះហៅពីសំណាក់ក្រុមជម្រើសជាតិ អេស្បាញជាយូរ។
កីឡាករ Brahim Diaz កើតនៅទីក្រុង Malaga ប្រទេសអេស្បាញ ដោយមានឪពុកម្តាយជាជនជាតិ អេស្បាញទាំង២ផងនិងតែងតែមានក្តី សុបិន្តក្នុងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្បាញ ជាប់ជានិច្ចប៉ុន្តែមិនអាចរងចាំយូរពេកនោះទេ ពីសំណាក់គ្រូបង្វឹកអេស្បាញលោក Luis de la Fuente ។
កីឡាករវ័យ២៤ឆ្នាំរូបនេះកំពុងរះខ្លាំង ក្នុងចំណោមកីឡាករល្អៗបំផុតរបស់ក្លឹប Real Madrid និងចុងក្រោយ តាមរយៈការបង្ហាញ សមត្ថភាពយ៉ាងអស្ចារ្យប្រកួតទល់នឹង RB Leipzig ក្នុងពានរង្វាន់ Champions League។
ក្រោយការសម្រេចចិត្តនេះគេជឿជាក់ថា Diaz នឹងអាចបង្ហាញខ្លួនដំបូងឲ្យក្រុមជម្រើសជាតិម៉ារ៉ុក នៅថ្ងៃទី២២ខែមិនា ពេលប្រកួតប៉ះនឹងក្រុមអាហ្គូឡា៕
ប្រែសម្រួល៖ស៊ុនលី