កីឡា

លោក Maurizio Sarri ប្រកាសលាលែង ពីតំណែងក្រោយ Lazio ចាញ់ Bayern

AFP

Lazio បានធ្លាក់ចេញ ពីការប្រកួតពានរង្វាន់ Champions League ហើយត្រឹមវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងក្រុម
Bayern Munich ហើយគិតត្រឹមថ្ងៃនេះ គ្រូបង្វឹកលោក Maurizio Sarri បានប្រកាសលាលែងចេញពីតំណែងគ្រូបង្វឹក
រួចរាល់ផងដែរ ។

យោងតាមការចេញផ្សាយរបស់ The Goal គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ បានបញ្ជាក់ប្រាប់ក្លឹបកាលពីល្ងាចថ្ងៃអង្គារម្សិលមិញថាគាត់នឹងមិនបន្តការងារនេះទៀត ឡើយហើយវានឹងត្រូវអនុវត្តភ្លាមៗ។

Lazio បានយកឈ្នះ១គ្រាប់កាលពីប្រកួតជើងទី១ ប៉ុន្តែមិនអាចធ្វើអ្វីបាននៅជើងទី២ហើយរបូតគ្រាប់បាល់រហូតទៅដល់៣គ្រាប់ទៅឲ្យ Bayern Munich វិញ ។

រំលឹកដែរថាលោក Sarri បានក្លាយទៅជាគ្រូបង្វឹក របស់ក្លឹប Lazio កាលពីខែមិថុនាឆ្នាំ២០២១ដែលមានន័យថាគាត់បានចំណាយពេលនៅជាមួយនឹងក្លឹបនេះច្រើន ជាងក្លឹបណាទាំងអស់ដូចជា Napoli, Juventus និង Chelsea ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top