កីឡា

គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកតេក្វាន់ដូ WT ៧ នាក់ចូលរួមការប្រកួត Asian Qualification Tournament for Paris 2024 Olympic Games នៅចិន

ភ្នំពេញ ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៧ នាក់ ក្នុងនោះកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ៣ នាក់នៅប្រទេសកម្ពុជាចូលរួមព្រឹតិ្តការណ៍ការប្រកួត Asian Qualification Tournament for Paris 2024 Olympic Games នៅ Tai’an ប្រទេសចិន ។

គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៧ នាក់រួមមានលោកគ្រូបង្វឹក ឆយ យ៉ុងសុក គ្រូជំនួយ ម៉ម តានី គ្រូជំនួយ ឈុន សុខឡុង កីឡាការិនី គ្រី លីដែន ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម កីឡាការិនី ម៉ម ជូលី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាម។

អ្នកទំាង ៧ នាក់នឹងធ្វើដំណើរទៅចូលរួមការប្រកួត Asian Qualification Tournament for Paris 2024 Olympic Games នៅ Tai’an ប្រទេសចិន ។ នាថ្ងៃទី១៣គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៤ នាក់បានចេញដំណើរពីប្រទេសកម្ពុជា និងថ្ងៃទី១៤ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៣ នាក់បានចេញដំណើរពីប្រទេសកម្ពុជាដូចគ្នា។

ចំពោះកម្មវិធីប្រកួត នាថ្ងៃទី១៥ ខែមីនា កីឡាករ វ៉ា មិថុនា និងកីឡាការិនី គ្រី លីដែន និងសម្រាប់ថ្ងៃទី១៦ ខែមីនា កីឡាការិនី ម៉ម ជូលី៕
ដោយ៖លី ភីលីព

Most Popular

To Top