យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្រុមបុគ្គលិកជាន់ខ្ពស់ របស់ក្លឹបបិសាចក្រហម Man UTD បានធ្វើដំណើរទៅដល់ក្លឹប Getafe ហើយសម្រាប់ជំនួបពិភាក្សាមួយស្តីអំពីអនាគត របស់កីឡាករខ្សែប្រយុទ្ធអង់គ្លេស Greenwood ពោលគឺនៅក្រោយពេល ដែលបានជួបជាមួយនឹងក្លឹប Barcelona នៅអេស្បាញ ហើយរូចរាល់ដូចគ្នា ។
ការប៉ុនប៉ងចុងក្រោយរបស់ក្លឹប Man UTD និង Getafe នឹងត្រូវឈានទៅដល់ការ សម្រេចចិត្តរួមមួយ ដើម្បីបញ្ជាក់ថាក្លឹបមួយណាពិតជាចង់បាន Greewood ទៅរួមក្លឹប ខណៈដែលជាក់ស្តែងកីឡាកររូបនេះ ក៏កំពុងមានចំណាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗផ្សេងទៀតនៅអឺរ៉ុបនិងអារ៉ាប៊ីសាអូឌីតផងដែរ ។
គួរឲ្យដឹងដែរថាតម្លៃខ្លួន របស់ Greenwood ក្នុងទីផ្សារពេលបច្ចុប្បន្ននេះ អាចមានប្រហែលជា៤២លាផោន ជាពិសេសវាបានកើនឡើងខ្លាំង នៅពេលដែលគាត់បាន ចាប់ផ្តើមបង្ហាញខ្លួនលេងក្នុង នាមជាកីឡាករខ្ចីជើងនៅ Getafe កាលពីរដូវកាលមុនក្នុងវ័យបច្ចុប្បន្នទើបតែ២២ឆ្នាំនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី