ភ្នំពេញ ៖ ប្រទេសកម្ពុជា បានត្រៀមបញ្ជូនថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ៤៥ រូបលើកីឡាចំនួន ៦ ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ នៅ Surabaya & Malang ប្រទេសឥណ្ឌូនេស៊ីដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡា សាកលវិទ្យាល័យ អាស៊ានលើកទី២១ និងប្រធានក្រុមប្រឹក្សា កីឡាសាកលវិទ្យាល័យអាស៊ាន ឥណ្ឌូនេស៊ី បានអញ្ជើញប្រតិភូ កីឡាសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ចូលរួមការប្រកួតកីឡាសាកល វិទ្យាល័យអាស៊ានលើកទី២១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ Surabaya ប្រទេសឥណ្ឌូនេស៊ី ។

សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាបញ្ជូនប្រតិភូកីឡាចំនួន ៤៥ រូប លើ៦ ប្រភេទកីឡារួមមានប៉េតង់ តេក្វាន់ដូ WT ការ៉េត អត្តពលកម្ម ហែលទឹក និងយូដូមាន ៤៦ វិញ្ញាសា៕


