កីឡា

Mainoo ទំនងជាមិនអាចជាប់ ជម្រើសជាតិ អង់គ្លេសបានទេ

AFP

យោងតាមការចេញផ្សារបស់ The Goal បានឲ្យដឹងថាកីឡាករវ័យក្មេង Kobbie Mainoo ដែលកំពុងលេងឲ្យក្លឹប Man UTD ទំនងជានឹងមិនអាច ត្រូវបានកោះហៅឲ្យចូលលេង ក្រុមជម្រើសជាតិអង់គ្លេសនោះទេ។

គ្រូបង្វឹកក្រុមជម្រើសជាតិ លោក Gareth Southgae បានប្រកាស ជាផ្លូវការ នូវក្រុមឈុតធំ ដែលនឹងត្រូវលេងប៉ះជា មួយនឹងក្រុមជម្រើសជាតិ ប្រេស៊ីល ក្នុងការប្រកួតមិត្តភាពនិងបន្ត ប៉ះប៊ែលហ្ស៊ិក នៅថ្ងៃទី២៣ និងថ្ងៃទី២៦ខែមិនាប៉ុន្តែមិនមានឈ្មោះកីឡាករ Mainoo។

គួរឲ្យដឹងដែរថា Mainoo បានបង្ហាញខ្លួន ឲ្យឈុតធំរបស់ក្លឹប Man UTD លេងបាន១៩ប្រកួតមកហើយក្នុង នាមជាកីឡាករវ័យទើបតែ១៨ឆ្នាំប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top