ខ្សែការពារ Pepe បានក្លាយជាកីឡាករ ដែលមានវ័យចំណាស់ជាងគេ ចូលរួមលេងក្នុងការប្រកួត UEFA Champions League ក្រោយចូលរួមក្នុងការប្រកួតនេះរវាង Porto នឹង Arsenal នៅយប់មិញនេះ ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano។
Pepe គិតត្រឹមពេលនេះ គឺមានវ័យ៤១ឆ្នាំហើយ ដែលអាយុនេះគឺស្មើនឹងលោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal។
កីឡាករនេះបាន ចូលរួមប្រកួត UCL ដំបូងនៅក្នុងឆ្នាំ២០១៤ ដោយចូលរួមប្រកួតនេះមកទល់នឹងពេលនេះគឺបាន ១២០ប្រកួតហើយ ដោយស៊ុតចូលបាន ៥គ្រាប់ និង Assist បាន៥ដង ។
Pepe ក៏ធ្លាប់ឈ្នះពាន Champions League នេះផងដែរជាមួយនឹង Real Madrid ចំនួន៣លើកពីឆ្នាំរដូវកាលឆ្នាំ២០១៣/១៤-២០១៦/១៧ ៕
