កីឡា

ក្រុមអត្តពលិក ជម្រើសជាតិទូកកម្ពុជា ហ្វឹកហាត់នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ពង្រឹងសមត្ថភាព សត្រៀមការប្រកួត SEA GAME នៅថៃ

ខេត្តស្វាយរៀង ៖ កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោក សរ សិទ្ធិ អនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានដឹកនាំគណៈប្រតិភូសហព័ន្ធកីឡាទូក ចូលរួមកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក សុខ រស់ អភិបាលរងខេត្ត តំណាង អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង ទីតាំងហ្វឹកហាត់ របស់ក្រុមកីឡាករ-កីឡាការិនីទូកកម្ពុជានៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមលិខិត របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺក កីឡាផ្ញើជូ នសហព័ន្ធកីឡាជាតិទំាងអស់ ដែលមានសិទ្ធិចូលរួមប្រមូលផ្តុំ ក្រុមកីឡាករ-កីឡាការិនី ក្នុងក្រុមជម្រើសជាតិ ចាប់ពីថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២៤ នេះតទៅ ថ្នាក់ដឹកនាំ សហព័ន្ធក៏បានចុះទៅ និងពិភាក្សាគ្នាសិក្សា អំពីទីតាំងសម្រាប់ការកសាង កន្លែងស្នាក់នៅជាអចិន្រ្តៃយ៍ របស់ក្រុមជម្រើសជាតិ កីឡាទូកកម្ពុជា និងចុះពិនិត្យមើលទីកន្លែងស្នាក់នៅ ជាបណ្តោះអាសន្ន របស់ក្រុមជម្រើសជាតិ កីឡាទូកកម្ពុជា មកធ្វើការហាត់ហ្វឹកហ្វឺននៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

កាលថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៤ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ ២០២៤-២០២៨ លើកទី១ ឆ្នាំ២០២៤ ។
លោកអភិសន្តិបណ្ឌិត បានលើកឡើង ហ្វឹកហាត់ របស់កីឡាករ-កីឡាការិនីឲ្យមានសក្កានុពល ក្នុងការប្រកួតប្រជែង និងពង្រឹងសមត្ថភាព ត្រៀមការ ប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និងកីឡាអូឡាំពិក យុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ទន្ទឹមនោះសម្រាប់ ការប្រមូលផ្តុំហ្វឹកហាត់ របស់កីឡាករ-កីឡាការិនីប្រចាំឆ្នាំនេះ លោកនឹង ស្វែងរកកន្លែងសមគួរ ដើម្បីសាងសង កន្លែងស្នាក់សម្រាប់ ការហ្វឹកហាត់របស់កីឡាករ -កីឡាការិនីទូក ជាទិសដៅហ្វឹកហាត់ថ្មី នៅខេត្តស្វាយរៀង ។

លោកក៏បានរំលឹកទៅដល់ថ្នាក់ ដឹកនាំទូកទទួលបន្ទុកលើកម្មវិធីហ្វឹកហាត់ និងបណ្តុះបណ្តាលត្រូវយកចិត្តទុកដាក់ លើតាមដានមើលការ ហ្វឹកហាត់ជាប្រចាំ ក្នុងនោះក៏មានការធ្វើតេស កីឡាករការិនីជាប្រចាំផងដែរ ។

Most Popular

To Top