The Goal នៅថ្ងៃនេះ បានសរសេរថា ក្លឹបអាល្លឺម៉ង់ Dortmund នៅតែបន្តស្ថិតនៅក្នុងការពីភាក្សាគ្នាជាមួយនឹងក្លឹប Man UTD នៅលើយ ដើម្បីអាចធ្វើការដោះដូរកីឡាករ Jadon Sancho ជាផ្លូវការ។
កីឡាករខ្សែប្រយុទ្ធស្លាប រូបនេះបានចូល រួមជាមួយនឹង Dortmund និងបន្តលេងនៅទីនេះ ក្នុងកុងត្រារយៈពេលខ្លីនៅឡើយ កាលពីខែមករាក្រោយពេល បានក្លឹប Man UTD បង្ខាំងទុកមិនឲ្យចូលរួមប្រកួតយ៉ាង យូរជាពិសេសក្រោមការដឹក នាំរបស់លោក Erik Ten Hag។
ការវិលត្រឡប់វិញលើកនេះ Sancho នៅតែធ្វើបានល្អ ក្នុងនាមជាអតីតកីឡាកររបស់ក្លឹប Dortmund ដោយអាចស៊ុតបញ្ចូល ទីជាបន្តបន្ទាប់និងជាពិសេស គ្រាប់បាល់ជ័យជំនះចុងក្រោយ ជួយឲ្យក្រុមឡើងទៅវគ្គ១ភាគ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League៕
ប្រែសម្រួល៖ស៊ុនលី