ហ្សឺណែវ ៖ គណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) បាននិយាយ កាលពីថ្ងៃអង្គារថា ក្រុមអត្តពលិករុស្ស៊ី និងបេឡារុស្សនឹង មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងក្បួនដង្ហែ ប្រពៃណីក្នុង ពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ជាផ្លូវការឆ្នាំនេះឡើយ ។
ពិធីបើកនៅថ្ងៃទី ២៦ ខែកក្កដានឹងឃើញអត្តពលិក រាប់ពាន់នាក់ធ្វើដំណើរតាមទូកតាមដងទន្លេ Seine ជាច្រើនគីឡូម៉ែត្រ ឆ្ពោះទៅ Eiffel Tower ជំនួសឲ្យក្បួនដង្ហែរ ធម្មតា របស់ក្រុមក្នុងកីឡដ្ឋានមួយ ។ គណៈកម្មាធិការអូឡាំពិក អន្តរជាតិបាន និយាយថា អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ត្រូវបានអនុម័ត ឲ្យចូលរួមប្រកួតក្នុងកីឡាអូឡាំពិក ដោយសារក្រុម អព្យាក្រឹត នឹងមានឱកាសត្រឹមតែ ទទួលបានបទពិសោធន៍ ព្រឹត្តិការណ៍នេះ ពោលគឺទំនងជាមើលពីជិតទន្លេ ។
ការសម្រេចចិត្តរបស់ IOC ធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការ ប៉ារ៉ាឡាំពិកអន្តរជាតិ ដែលកាលពី២សប្តាហ៍មុន បានប្រកាសហាមឃាត់ សម្រាប់ពិធីបើកទីក្រុងប៉ារីស របស់ខ្លួននៅថ្ងៃទី ២៨ ខែសីហា។ រុស្សី និងបេឡារុស្ស ត្រូវបានហាមប្រាមមិនឲ្យលេង ជាក្រុមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយសារសង្រ្គាមនៅអ៊ុយក្រែន ហើយ IOC បានដាក់ចេញនូវនីតិវិធីពិនិត្យ ២ ជំហាន សម្រាប់អត្តពលិកម្នាក់ៗពីប្រទេសទាំងនោះ ដើម្បីទទួលបានឋានៈអព្យាក្រឹត។
អត្តពលិកទាំងនោះដំបូង ត្រូវតែត្រូវបានអនុម័ត ដោយស្ថាប័នគ្រប់គ្រងកីឡាផ្ទាល់ខ្លួនរបស់ពួកគេ ហើយបន្ទាប់មកដោយ ក្រុមត្រួតពិនិត្យដែលតែងតាំងដោយ IOC ។
អត្តពលិកអព្យាក្រឹតមិនត្រូវបានគាំទ្រ ជាសាធារណៈចំពោះការឈ្លានពានអ៊ុយក្រែន ឬមានទំនាក់ទំនងជាមួយភ្នាក់ងារ សន្តិសុខយោធា ឬរដ្ឋ ។ វាមិនច្បាស់ទេថា តើសមាជិកភាពនៃក្លឹបកីឡាយោធារុស្ស៊ីដូចជា CSKA នឹងក្លាយជាហេតុផល សម្រាប់ការបដិសេធឋានៈអព្យាក្រឹតឬយ៉ាងណា ។
IOC បាននិយាយកាល ពីថ្ងៃអង្គារថា ខ្លួនរំពឹងថានឹងមានអត្តពលិកអព្យាក្រឹតប្រហែល ៣៦ នាក់ដែលមានលិខិតឆ្លង ដែនរុស្សី និង ២២ នាក់មានលិខិតឆ្លងដែនបេឡារុស្ស នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតនៅទីក្រុងប៉ារីស។
IOC បាននិយាយថាការសម្រេចចិត្តថាតើអត្តពលិកទាំងនោះនឹងត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីបិទថ្ងៃទី១១ ខែសីហា នឹងត្រូវធ្វើឡើង នៅដំណាក់ កាលក្រោយ ។ មេដាយណាដែលឈ្នះ ដោយអត្តពលិកអព្យាក្រឹតនឹង មិនត្រូវបានរាប់បញ្ចូល ជាក្រុម សមូហភាពលើតារាងមេដាយសរុបនោះទេ ។
IOC ក៏បានបង្ហាញព័ត៌មាន លម្អិតនៃទង់ជាតិ ជំនួសដោយពណ៌បៃតង Jade ដនឹងត្រូវបានប្រើសម្រាប់ អត្តពលិកអព្យាក្រឹតនៅឯពិធីមេដាយ ដែលបទចម្រៀងដែលសរសេរជា ពិសេសដោយគ្មានអត្ថបទចម្រៀង នឹងត្រូវបានលេង ។
ប្រភពនៃភាពតានតឹងមួយទៀត រវាងមេដឹកនាំអូឡាំពិក និងកីឡារុស្ស៊ី IOC បានសម្រេចចិត្តកាលពីថ្ងៃអង្គារថា សមាគមប្រដាល់អន្តរជាតិ ដែលដឹកនាំដោយ Umar Kremlev គាំទ្រដោយវិមានក្រឹមឡាំង នឹងមិនចូលរួមក្នុងការរៀបចំ ការប្រកួតសម្រាប់កីឡាអូឡាំពិកឆ្នាំ ២០២៨ នៅទីក្រុង Los Angeles នោះទេ ៕
ដោយ៖លី ភីលីព