The Football Transfers ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានបង្ហាញនូវការសម្រេចចិត្តរបស់ខ្លួន រួចទៅហើយក្នុងការហ៊ានបញ្ចេញចំណាយ ៤០លានផោន សម្រាប់តម្លៃខ្លួនកីឡាករម្នាក់នៅលីគកំពូលអង់គ្លេស។
កីឡាករ Joao Gomes បានក្លាយទៅជាគោលដៅរបស់ក្លឹប Man UTD សម្រាប់រដូវក្តៅខាងមុខនេះប៉ុន្តែជឿជាក់ថា Wolves ក៏បានបដិសេធសំណើរនេះ រួចទៅហើយ និងមិនមានបំណងចងលក់កីឡាករ ឆ្នើមរូបនេះចេញពីក្លឹបឡើយ។
កុងត្រារបស់ Gomes ជាមួយនឹង Wolves នឹងមានទៅដល់ឆ្នាំ២០២៨ ប៉ុន្តែកីឡាករវ័យ២៣ឆ្នាំរូបនេះ តែងតែបានក្លាយទៅជាប្រធានបទ នៃការផ្ទេរចេញជាមួយនឹងក្លឹប ជាច្រើននៅអង់គ្លេស និងអឺរ៉ុបរួមទាំង Man UTD នេះផង៕
ប្រែសម្រួល៖ស៊ុនលី