យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករវ័យក្មេងម្នាក់របស់ក្លឹប Man City បានសម្រេចចិត្តចុងក្រោយហើយថានឹងត្រូវចូលរួមជា មួយនឹងក្លឹបអេស្បាញបណ្តោះអាសន្នមុន នឹងការវិលត្រឡប់មកអង់គ្លេសវិញ។
ប្រភពដដែលបានសរសេរថាកីឡាករ Claudio Echeverri នឹងត្រូវចូលរួមក្លឹប Girona នៅក្នុងខែមករាឆ្នាំ២០២៥ខាងមុខនេះក្នុងកុងត្រាខ្ចីជើងរយៈពេលខ្លីនិងមុនពេលដែលគាត់អាចវិលត្រឡប់មកទឹកដី Etihad វិញនៅរដូវកាល២០២៥-២០២៦។
គួរឲ្យដឹងដែរថាកីឡាករអាហ្សង់ទីនរូបនេះបានចូលរួមជាមួយនឹង Man City កាលពីខែមករាមកម្ល៉េះប៉ុន្តែនៅបន្តលេងចាមួយនឹងក្លឹប River Plate រហូតដល់ចប់រដូវកាលជាមុនសិនក្នុងឆ្នាំនេះ៕
ប្រែសម្រួល៖ស៊ុនលី
