កីឡា

Mbappe អះអាងថា មិនមានអ្នកណាម្នាក់ និយាយអំពីការចាកចេញពី PSG ទៀតឡើយ

ប្រភព ៖ AFP

យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករបារាំង Kylian Mbappe ចង់បាននូវអ្វីដែលជាការត្រៀម ចិត្តត្រៀមកាយមុន ពេលធ្វើដំណើរ ទៅចូលរួមជម្រើសជាតិបារាំង ក្នុងការប្រកួតពានរង្វាន់ EURO 2024 ដោយស្ងប់ស្ងាត់ ជាពិសេសព័ត៌មានអំពី ការផ្ទេរចេញពីក្លឹប PSG។

កីឡាកររូបនេះបានអះអាងថា មកទល់ពេលនេះព័ត៌មាន អំពីការផ្ទេរទៅចូលរួមក្លឹបយក្សអេស្បាញ Real Madrid នៅរដូវក្តៅនោះហាក់ដូចជាស្ងប់ស្ងៀម ទៅហើយ ហើយក៏ជាឪកាសសម្រាប់គាត់ ក្នុងការត្រៀមចិត្តបានល្អ សម្រាប់ការប្រកួតជួយបារាំងផងដែរ ។

គួរឲ្យដឹងដែរថាការប្រកួតមិត្តភាព ទើបតែបានចាប់ផ្តើម ដោយចុងក្រោយនេះបារាំង បានត្រឹមបរាជ័យក្រោមថ្វីដៃ របសក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងលទ្ធផល២ទល់នឹង០ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top