កីឡា

លោក ប៉ុន សុខ ៖ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា

ភ្នំពេញ៖លោក ប៉ុន សុខ អគ្គនាយកនៃនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា និងក្លាយជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជាអាណត្តិទី៦ និងក្រុមអត្តពលិកទទួល បានប្រជាប្រិយភាព ព្រមទំាងធ្វើឲ្យប្រទេសដទៃស្គាល់កាន់តែច្បាស់កីឡាតេក្វាន់-ដូ ITFកម្ពុជា សម្រាប់ការប្រកួតលើឆាតអន្តរជាតិនានាកន្លងមក។
លោកអគ្គនាយកបានលើកឡើងក្នុងក្នុងឱកាសមហាសន្តិបាត របស់សហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជា ដើម្បីបញ្ចប់អាណត្តិទី៦ និងបន្តអាណត្តិថ្មីទី៧ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយកនៃនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិកប្រតិបត្តិ។

លោកអគ្គនាយកបានបន្តថា ចំពោះក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូ ITF មានវិន័យល្អទំាងការហ្វឹកហាត់ ស្នាក់នៅ និងការហូបចុក រូបលោកតែងតែលើកឡើងក្នុងកិច្ចប្រជុំនានាងជាមួយគ្រូបង្វឹកបណ្តាសហព័ន្ធកីឡាជាតិផ្សេងៗទៀតស្ថិតនៅក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាឆ្នាំកន្លងទៅ ។

សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាត្រូវបានសហព័ន្ធអន្តរជាតិចាត់ទុកថា ជាប្រទេសមានសក្តានុពលខាងកីឡាតេក្វាន់-ដូ ITF ទំាងក្នុងតំបន់ ទ្វីប និងពិភពលោក។ ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកពិភពលោកទី២១ឆ្នាំ២០១៩ ជាប់ចំណាត់ថ្នាក់លេខ ១៣ នៅប្រទេសប៊ុលហ្គារី ដែលមានប្រទេសចូលរួមប្រកួត ៨៧ ប្រទេស ដោយទទួលបានមេដាយ មាស ១ គ្រឿង ប្រាក់ ២ គ្រឿង និង សំរិទ្ធ ២ គ្រឿង។

ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៨ ជាប់ចំណាត់ថ្នាក់លេខ ២មានប្រទេសចូលរួមចំនួន ២០ ប្រទេសដោយកទទួលបានមេដាយ មាស ៨គ្រឿង ប្រាក់ ៥គ្រឿង និងសំរិទ្ធ ៨គ្រឿង និងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១៦ ជាប់ចំណាត់ថ្នាក់លេខ ១ ទទួលបានមេដាយ មាស ៣១ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និងមេដាយសំរិទ្ធ ១១ គ្រឿង។

សម្រាប់សមាជិកប្រតិបត្តិថ្មីមានចំនួន២៩រូបរួមមាន៖ លោក កែវ រ៉េមី ក្លាយជាប្រធាន លោកជិន ម៉ាលីន លោក ផាន់ វណ្ណរ័ត្ន លោកឧកញ្ញា សុង ហុង លោក សុខ ប៊ុនថា លោក ជេត ជាលី លោក លឹម រតនៈ លោក រាជ សម្រេច លោកស្រី អ៊ុង ច័ន្ទសោភា លោកស្រី មិន ស្រីម៉ៃ ជាអនុប្រធាន លោក បួនហ៊ីង សធីយ៉ា អគ្គលេខាធិការ លោក អ៊ូ រតនា លោក អ៊ុ ណារិន្ទ លោក ហ៊ឹម រីដា លោក កៅ មករា លោក ស៊ឹម សានត្រាណ អគ្គលេខាធិការរង លោក នូស្ថា សត្យា អគ្គហិរញឹក លោក ណយ សុវណ្ណរិត អគ្គហិរញឹករង និងសមាជិកចំនួន ១២ រូបទៀត៕
ដោយ៖លី ភីលីព

Most Popular

To Top