កីឡា

លោក ប៉ុន សុខ ៖ លទ្ធផលនេះ កើតចេញពីការរួបរួមគ្នា ដើម្បីសម្រេចបាន នូវសមិទ្ធផល ប្រកបដោយ មោទនភាពជាតិ

ភ្នំពេញ ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា ដែលដណ្តើមបានមេដាយ សរុបចំនួន២០គ្រឿង ជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡា ។

ការប្រកួតខាងលើនេះ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាមេដាយ សរុបចំនួន ២០ គ្រឿង ក្នុងមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង ។ ចំពោះលទ្ធផលមេដាយទំាងនេះ ធ្វើឲ្យឈរលំដដាប់លេខ ៣ ខណៈចំណាត់លេខ១ បានទៅលើម្ចាស់ផ្ទះ វៀតណាម និងចំណាត់លេខ២ បាទៅលើប្រទេសអាស៊េរី ។

លោក ប៉ុន សុខ បានមានប្រសាសន៍ថា នៅពេលនេះប្រភេទកីឡាវ៉ូវីណាមកម្ពុជា បានចូលរួមប្រកួតជើងឯកពិភពលោក ដែលបានធ្វើឲ្យពិភពលោក បានឃើញពីសក្តានុពល របស់កម្ពុជាបន្ថែមទៀត តាមរយៈវិស័យកីឡា។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ប្រធានសហព័ន្ធ គ្រូបង្វឹក កីឡាក- កីឡាការិនីវ៉ូវីណាមទាំងអស់ ដែលលទ្ធផល គាប់ប្រសើរនេះបានរួមចំណែក កសាងកិត្តិយស ជាតិលើឆាកអន្តរជាតិ ។

លោកបានបន្តថា លទ្ធផលនេះ គឺជាកើតចេញពីការរួបរួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផល ប្រកបដោយមោទនភាពជាតិ ។ ក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្នុងនាមរដ្ឋលេខាធិការ ទទួលបន្ទុកកីឡាក៏ផ្តាំផ្ញើការ សាកសួរសុខទុក្ខ និង កោតសរសើរចំពោះការខិតខំប្រឹង ប្រែងមួយនេះ ។ សូមធ្វើរបាយការណ៍ឲ្យបានឆាប់ ដើម្បីឱ្យនាយកដ្ឋានជំនាញ រៀបចំស្នើសុំប្រាក់រង្វាន់ លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបង្ហាញក្តីរីករាយចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមអគ្គនាយកកីឡា ដែលបានផ្តល់ការគាំទ្រលើកទឹកចិត្តដល់កីឡាវ៉ូវីណាមកម្ពុជា ក្នុងពេលនេះ ដែលអត្តពលិកវ៉ូវីណាមដណ្តើមបានលទ្ធផលល្អ និងនាំមកនូវកិត្តិយសជូនជាតិ ពីការប្រកួតកម្រិតពិភពលោក ឆ្នាំ២០២៣នេះ ។ លោកបញ្ជាក់ថា មេដាយសរុបចំនួន២០គ្រឿង ដែលកម្ពុជាដណ្តើមបាន គឺមានមេដាយមាស៦ មេដាយ ប្រាក់៥ និងសំរឹទ្ធ៩គ្រឿង ដោយកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ ខណៈម្ចាស់ផ្ទះវៀតណាម ឈរលេខ១ និងអាល់ស៊េរី ឈរលេខ២ នៃតារាងមេដាយ ក្នុងចំណោម៣៥ប្រទេសចូលរួម ៕

Most Popular

To Top