ខ្សែប្រយុទ្ធ Vinicus Jr ជាកីឡាករប្រេស៊ីលដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតនៅក្នុងពេលនេះ បន្ទាប់ពីទីផ្សារកីឡាករត្រូវបានធ្វើបច្ចុប្បន្នភាពកាលពីពេលថ្មីៗនេះ។
នៅក្នុងពេលនេះ Vinicius មានតម្លៃខ្លួនប្រមាណ ១៥០លានអ៊ឺរ៉ូ ខណៈគេទើបមានវ័យ២៣ឆ្នាំប៉ុណ្ណោះ។
កីឡាកររូបនេះជាខ្សែប្រយុទ្ធឆ្នើមប្រចាំក្លឹប Real Madrid ដោយនៅរដូវកាលនេះចូលលេងបាន២៨ប្រកួត និងស៊ុតចូលបាន ១៨គ្រាប់។
កីឡាករប្រេស៊ីលដែលមានតម្លៃខ្ពស់បំផុតបន្ទាប់ពី Vinicius Jr គឺ ខ្សែប្រយុទ្ធ Rodrygo ដោយមានតម្លៃខ្លួន១០០លានអ៊ឺរ៉ូ៕
