The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានសម្រេចចិត្តថានឹងចូល រួមក្នុងការប្រកួតប្រជែង ជាមួយនឹងក្លឹបធំៗ ផ្សេងទៀតនៅអង់គ្លេស ដើម្បី អាចដណ្តើមបានកុងត្រា របស់កីឡាករខ្សែ បម្រើឆ្នើមក្លឹប Benfica គឺកីឡាករ Joao Neves។
ក្លឹបហង្សក្រហម Liverpool ក៏ធ្លាប់ជាបេក្ខភាពដ៏មានសក្តានុពល សម្រាប់កុងត្រារបស់កីឡាករ ប៉ទុយហ្គាល់រូបនេះផងដែរ ប៉ុន្តែជឿជាក់ថាក្លឹប Chelsea ក៏បានត្រៀមកញ្ចប់លុយដ៏ធំ សម្រាប់កីឡាករវ័យ១៩ឆ្នាំនេះផងដែរ ខណៈដែលគ្រប់គ្នាបានដឹងហើយថា កីឡាកររូបនេះបច្ចុប្បន្នអាចមានតម្លៃ រហូតទៅដល់១២០លានអឺរ៉ូ។
កន្លងមក Neves បានបញ្ជាក់ប្រាប់ Benfica ច្បាស់ដែរហើយថា នឹងមិនបន្តកុងត្រាជាមួយក្នានោះទេ ដោយជឿជាក់ថា មានក្លឹបធំៗ ជាច្រើនកំពុងរងចាំគាត់និងក៏ជាពេលវេលាដ៏សាកសមសម្រាប់ ចាកចេញប៉ុន្តែ ទោះបីជាយ៉ាងណាក្តី Benfica នឹងអាចជ្រើសយកជម្រើស ដាក់តម្លៃខ្លួន កីឡាកររហូតទៅដល់១៥០លានអឺរ៉ូ ប្រសិនបើកីឡាករ នៅតែចង់ចាកចេញ៕
ប្រែសម្រួល៖ស៊ុនលី