កីឡា

Barcelona កំពុងនាំមុខកុងត្រា របស់កីឡាករឆ្នើមរបស់ Palmeiras ដែលត្រូវបានគេចាត់ទុកថាជា Messihno

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Estevao Willian ដែលត្រូវបានគេស្គាល់ថា មានទំរង់លេង ដូចទៅនឹង Messi ផងនិង Ronaldinho ផង និងត្រូវបានគេដាក់
រហ័សនាមថា Messinho នោះកំពុងក្លាយជាគោលដៅ របស់ក្លឹបធំៗជាច្រើននៅអឺរ៉ុប។

ប្រភពដដែលបានឲ្យដឹងដែរថាមកដល់ពេលនេះក្លឹប Barcelona កំពុងនាំមុខគេ ក្នុងការចរចាទិញយកកីឡាករ Messinho រូបនេះហើយវាក៏ជាទីកន្លែង នៃក្តីសុបិន្ត របស់កីឡាករ ផ្ទាល់ផងដែរដែលនេះ
បានធ្វើឲ្យក្លឹប Chelsea ធ្លាប់តែតាមចរចាកន្លងមកនោះនឹងត្រូវដើរ ចេញជាមិនខាន។

កីឡាករប្រេស៊ីលរូបនេះមានវ័យទើបតែ១៦ឆ្នាំប៉ុណ្ណោះកើតនៅខែមេសាឆ្នាំ២០០៧ខណៈដែលកីឡាករ Messi ធ្លាប់បានបង្ហាញខ្លួនដំបូងឲ្យក្លឹប Barcelona កាលពីឆ្នាំ២០០៤ពោលគឺខុសគ្នាតែ៣ឆ្នាំប៉ុណ្ណោះមុន
William បានកើត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top