កីឡា

Chelsea ចាប់អារម្មណ៍ កុងត្រា កីឡាករឆ្នើម Tchouameni

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea​ បានបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករឆ្នើមម្នាក់ របស់ក្លឹបយក្សអេស្បាញ Real Madrid ទាំងដឹងថា ហើយកិច្ចការងារនេះ មិនមែនជារឿងងាយស្រួល ពេកនោះឡើយ ។

កីឡាករបារាំង Tchouameni វ័យ២៤ឆ្នាំមានសក្តានុពេលខ្ពស់ ដើម្បីអាចមកជំនួសតំណែង របស់កីឡាករ Reece James ដែលមានន័យថា Chelsea ហ៊ានដោះដូរកីឡាករអង់គ្លេស រូបនេះព្រមទាំង លុយមួយចំនួនផងដែរ សម្រាប់ការផ្ទេរដ៏អស្ចារ្យនេះ។

គួរឲ្យដឹងដែរថា Tchouameni បានចូលរួមជាមួយនឹងក្លឹប Real Madrid កាលពីឆ្នាំ២០២២ពីក្លឹប Monaco ហើយជាលទ្ធផលគាត់ បានបង្ហាញនូវសមត្ថភាពយ៉ាងខ្ពស់ ក្នុងនាម ជាកីឡាករ ខ្សែបម្រើការពារ ម្នាក់ របស់ក្លឹប Real Madrid ដែលបច្ចុប្បន្នកុងត្រា របស់គាត់កំពុងមាន រហូតទៅដល់ឆ្នាំ២០២៨ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top