កីឡា

ប្រធានក្លឹប Bayern Munich សង្ឃឹមតិចតួច ក្នុងការទទួលជ័យជំនះ លើ Arsenal

AFP

យោងតាមការចេញ ផ្សាយ របស់ The Goal បានឲ្យដឹងថា ប្រធានក្លឹប Bayern Munich លោក Max Eberl បានសារភាពថា ពួកគេមានសង្ឃឹម តិចតួចណាស់ ក្នុងការទទួលជ័យជំនះលើក្រុម Arsenal ក្នុងក្របខណ្ឌពានរង្វាន់ Champions League ជាពិសេសបន្ទាប៉ពីបរាជ័យក្រោមស្នាដៃរបស់ក្រុម Heidenheimទាំង គួរឲ្យភ្ញាក់ផ្អើល។

បរាជ័យទៅលើក្រុមដែលទើបឡើងមកពីលីគ២ របស់អាល្លឺម៉ង់លើកនេះ បានធ្វើឲ្យប្រធានក្លឹបលោក Max យល់ឃើញថា វាគឺជារឿងដ៏អាម៉ាសមួយ ហើយគួរឲ្យបារម្ភថាទំរង់លេង របស់ក្រុមនឹងមិនអាចទៅលេងប៉ះក្រុមខ្លាំង ដូចជា Arsenal ឡើយ។

គួរឲ្យដឹងដែរថា​ Bayern Munich មាន១៦ពិន្ទុ តាមពីក្រោយក្រុមលេខ១ ក្នុងកំពូលតារាងលីគ Budnesliga គឺក្រុម Bayern Leverkusen ខណៈដែលនៅសេសសល់ តែ៦ប្រកួតទៀត ប៉ុណ្ណោះហើយ Bayern Munich នឹងត្រូវប្រកួតប៉ះ Arsenal នៅក្នុងការប្រកួតវគ្គ១ភាគ៤នៃពានរង្វាន់ Champions League ផងនៅថ្ងៃអង្គារសប្តាហ៍ ក្រោយនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top