The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងមានចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករឆ្នើមវ័យ ក្មេងម្នាក់ របស់ក្លឹបបិសាចក្រហម Man UTD ដែលគំពុងមានទំរង់លេងឡើងខ្លាំងនៅពេលបច្ចុប្បន្ន ។
តារាឆ្នើមអង់គ្លេស Kobbie Mainoo បានក្លាយទៅជាគោលដៅរបស់ក្លឹប Real Madrid ក្រោយពេលបានបង្ហាញ ទំរង់លេងយ៉ាងអស្ចារ្យ ទើបតែបានប៉ុន្មានប្រកួតប៉ុណ្ណោះ ក្រោយពេលបង្ហាញ ខ្លួនដំបូងឲ្យឈុតធំ១១នាក់ ដំបូងរបស់ក្លឹប។
គេជឿជាក់ថា Real Madrid បានសម្លឹងឃើញ Mainoo អាចនឹងមកជំនួសតំណែង របស់កីឡាករ Luka Modric និងកីឡាករ Toni Kroos ដែលមានកុងត្រាជិតផុត កំណត់ទៅហើយនៅរដូវក្តៅ ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
