យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកលោក Mikel Arteta បានចេញមកធ្វើការផ្តល់ព័ត៌មានចុងក្រោយអំពីដំណឹងរបួសរបស់កីឡាករ Saka និង កីឡាករ Odegaard នៅមុននៃការ ប្រកួតចុងក្រោយគឺជើងទី២ប៉ះនឹងក្រុម Bayern Munich ក្នុងក្របខណ្ឌពានរង្វាន់ Champions Leagueវគ្គ៨ក្រុមចុងក្រោយ។
ប្រធានក្រុម Odegaard ត្រូវបានទទួលរងរបួសកាលពីប្រកួតចុងសប្តាហ៍បរាជ័យក្រោមថ្វីដៃរបស់ Aston Villa ក្នុងលទ្ធផល២ទល់នឹង០ហើយត្រូវបានប្តូរចេញភ្លាមតែម្តងនៅនាទីទី៨០ ខណៈដែលកីឡាករ Saka បានទទួលរងរបួសនៅចុងនៃការប្រកួត។
ទោះបីជាយ៉ាងណាក្តីលោក Arteta បាននិយាយថាលោកសង្ឃឹមថាពួកគេនឹងអាចវិលត្រឡប់វិញទាន់ពេលវេលាក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះទោះបីជាពួកគេបានទទួលការហ្វឹកហាត់តិចតួចនៅឡើយក្តីហើយយើង
នឹងបន្តធ្វើការតាមដានសុខភាពពួកគេរហូតដល់មុនថ្ងៃប្រកួតតែម្តង៕
ប្រែសម្រួល៖ស៊ុនលី
