កីឡា

Arsenal ចាប់ផ្តើមដំណើរការចរចា Rice ឆាប់ៗនេះ

ទោះបីជាមិនបានបំពេញក្តីស្រម៉ៃក្នុងការលើក ពានរង្វាន់លីគកំពូលអង់គ្លេស Premier League កាលពីរដូវកាលកន្លងមកនេះក្តីប៉ុន្តែគ្រូបង្វឹកលោក Mikel Arteta បានទទួលសិទ្ធគ្រប់គ្រាន់ក្នុងការចំណាយលុយនៅរដូវក្តៅនេះ។

រដូវក្តៅនេះក្លឹបកំពុងតាមចង់បាន Rice ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបញញួរធំ West Ham ទោះបីជាបានដឹងហើយថាកីឡាកររូបនេះនឹងមិនមានតម្លៃក្រោម១០០លានផោនឡើយ។

កាំភ្លើងធំ Arsenal នៅពេលនេះត្រូវបាន The Goal ចេញផ្សាយថាកំពុងចាប់ផ្តើមដំណើរការចរចាហើយជាមួយនឹង West Ham និងកីឡាករ Declan Rice ផងខណៈដែលកីឡាកររូបនេះក៏កំពុងទាក់ចិត្តក្លឹប Bayern Munich ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top