កីឡា

Man UTD គ្មានបំណងចាយលុយ ដល់ទៅ​៧៥លានផោន​ទិញ Costa ឡើយ

បិសាចក្រហម Man UTD កន្លងមកចុងក្រោយនេះត្រូវបានគេដឹងថា បានកំណត់យកអ្នកចាំទីឆ្នើមរបស់ក្លឹប Porto ម្នាក់ដើម្បីមកចូលរួមក្នុងតំណែង ជាអ្នកចាំទីម្នាក់របស់ក្លឹបក្នុង ការប្រកួតសំខាន់ៗនារដូវកាលក្រោយ។

The Goal បានចេញផ្សាយថាអ្នកចាំទីឆ្នើមរបស់ក្លឹប Porto កីឡាករ Diogo Costa អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការមកជំនួសតំណែងរបស់កីឡាករ David De Gea ប៉ុន្តែបញ្ហានៅពេលនេះគឺជាតម្លៃខ្លួនរបស់កីឡាកររូបនេះតែម្តង។

ប្រផពដដែលជឿជាក់ថាគ្រូបង្វឹករបស់ក្លឹបលោក​ Erik Ten Hag ទោះបីជាមានការចូលចិត្ត និងតែងតែលើកសរសើរចំពោះកីឡាករអ្នកចាំទីរូបនេះ ក្តីប៉ុន្តែលោកនិងក្លឹបនឹងមិនមានបំណងចង់ ពិចារណាកីឡាកររូបនេះទៀតឡើយខណៈដែល Porto បានទាមទារតម្លៃខ្លួនដល់ទៅ៧៥លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top