យោងតាមការចេញផ្សាយរបស់ The Star បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid នៅពេលនេះកំពុងនាំមុខគេក្នុងការប្រជែងយកកុងត្រារបស់កីឡាករ Bernardo Silva នៅរដូវក្តៅនេះ។
តារាឆ្នើមរបស់ក្លឹប Man City រូបនេះកាន់តែកៀកជិតទៅនឹងកុងត្រាចាស់ ដែលមានន័យថា នឹងអាចឲ្យគាត់ក្លាយជាកីឡាករដែលមិនមានតម្លៃខ្លួន ឡើយនៅពេលវេលា ខាងមុខនេះប្រសិនបើកុងត្រាថ្មីមិនត្រូវបាន ធ្វើឡើងដោយក្នុងនោះ កីឡាករក៏បានបង្ហាញអំពីបំណង ចាកចេញផងដែរ។
ទោះបីជាយ៉ាងណាក្តី Real Madrid ក៏បានដឹងហើយដែរថានៅរដូវក្តៅនេះ Silva នឹងមិនអាចចាកចេញពី Man City ជាមួយនឹងតម្លៃខ្លួនយ៉ាងហោចណាស់៥០លានផោន ឡើយដែលក្នុងនោះសូម្បីតែ Barcelona, PSG និង Bayern Munich ក៏កំពុងចាប់អារម្មណ៍ដែរប៉ុន្តែជឿជាក់ថា Real Madrid គឺជាអ្នកនាំមុខគេនៃការចរចា៕
ប្រែសម្រួល៖ស៊ុនលី