កីឡា

Giroud សម្រេចចិត្ត ទៅលេងនៅលីគកំពូល អាមេរិក នៅរដូវកាលក្រោយ

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ទីបំផុតកីឡាករខ្សែ ប្រយុទ្ធវ័យ៣៨ឆ្នាំ ជនជាតិបារាំង Olivier Giroud បានសម្រេចចិត្តថា នឹងចាកចេញទៅលេង នៅលីគកំពូលអាមេរិក ហើយនៅរដូវកាលក្រោយ ទោះបីជាមានការទាក់ទងខ្លាំង ពីសំណាក់ក្លឹប នៅលីគកំពូលអារ៉ាប់ក៏ដោយ ។

ភ្នាក់ងារសារព័ត៌មាន គួរឲ្យទុកចិត្តលោក Fabrizio Romano បានសរសេរថា កីឡាករ Giroud នឹងសម្រេចចិត្តក្នុងការ ទទួលយកុងត្រា ដែលមានសុពលភាព ដល់ឆ្នាំ២០២៥ ក្នុងនាមជាកីឡាករ ដែលមិន មានតម្លៃខ្លួនឡើយ ។

តាមផែនការ Giroud នឹងត្រូវចូលរួមក្លឹប LAFC បន្ទាប់ពីបានជួយ AC Milan អស់រយៈ ពេលជាច្រើនរដូវ កាលកន្លងមកព្រមទាំងរដូវកាលចុង ក្រោយនេះជាមួយ នឹងគ្រាប់បាល់១៣គ្រាប់ និង៨គ្រាប់ជួយមិត្តរួមក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top