កីឡា

កម្ពុជាក្លាយជា ម្ចាស់ផ្ទះរៀបចំ Davis Cup Asia/Oceania Group IV Playoff ២០២៤ លើកដំបូងក្នុងប្រវត្តិសាស្ត្រ

ភ្នំពេញ ៖ ប្រទេសកម្ពុជាត្រូវ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡា វាយកូនបាល់ Davis Cup Asia/Oceania Group IV Playoff ២០២៤ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រព្រឹត្តចាប់ថ្ងៃទី ៨ ដល់ ១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បាននិយាយថា បន្ទាប់ពីធ្វើជាម្ចា ស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 និងការប្រកួតជើងឯក ITF Asian Jun ior Championships លើកដំបូងមិនធ្លាប់មាន ។
កីឡាវាយកូនបាល់កម្ពុជា សម្លឹងបន្តការរត់ជាប្រវត្តិសាស្ត្រ របស់ខ្លួន ក្នុងការនាំយកព្រឹត្តិការណ៍ World Cup កីឡាវាយកូនបាល់ មករាជធានីភ្នំពេញជាលើកដំបូង ។

អគ្គលេខាធិការរងបានបន្តថា ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV 2024 នឹងមានប្រទេសចូលរួមចំនួន ៨ រួមមានប្រទេសកម្ពុជា ប្រទេសគុយវ៉ែត ប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រទេសអ៊ីរ៉ាក់ ប្រទេសមីយ៉ាន់ម៉ា ប្រទេសស្រីលង្កា ប្រទេសកាតា និងប្រទេសអារ៉ាប់រួម។ ចំណែកម្ចាស់ផ្ទះកម្ពុជាត្រៀមដាក់កីឡាករចំនួន ៥ នាក់។

ការប្រកួតកីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV Playoff ២០២៤នេះក្រោមការសហការរវាងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ “ITF”៕

Most Popular

To Top