យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែការពារជើង ចាស់ប្រេស៊ីល Thiago Silva នឹងត្រូវសម្រេចចិត្ត ចាកចេញពីកីឡាដ្ឋាន Stamford Bridge ហើយនៅរដូវក្តៅនេះ ហើយក៏បាន ព្រមព្រៀង ជាពាក្យសំដីជាមួយនឹង ក្លឹបថ្មីរួចរាល់ហើយដែរ។
កីឡាករ Silva តាមផែនការនឹងត្រូវធ្វើការចាកចេញពីក្លឹប និងទៅចូលរួមក្លឹបនៅប្រទេសកំណើត Fluminese ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន នៅរដូវកាលក្រោយ ខណៈដែលកុងត្រារបស់កីឡាករវ័យ៣៩ឆ្នាំ
រូបនេះនឹងត្រូវផុតកំណត់ នៅត្រឹមខែមិថុនានេះហើយ។
គួរឲ្យដឹងដែរថានៅរដូវ កាលចុងក្រោយនេះកីឡាករអតីត AC Milan និង PSGបានបង្ហាញខ្លួនចំនួន៣២ប្រកួតមកហើយឲ្យ Chelsea និងថែមទាំងស៊ុតបញ្ចូល ទីបាន៤គ្រាប់ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី