លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មាន Sky Sports កាលពីពេលថ្មីៗនេះថា ក្លឹបរបស់លោកពិតជាធ្លាប់ទាក់ទងចង់បាន ខ្សែប្រយុទ្ធ Harry Kane។
លោក Ten Hag បាននិយាយថា៖” ពិតណាស់យើងពិតជាធ្លាប់ទាក់ទងចង់បាន Kane មែន។ អ្នកដឹងស្រាប់ហើយថា Kane អាចរកឲ្យយើងបាន ៣០គ្រាប់។ គេគឺជាខ្សែប្រយុទ្ធដ៏អស្ចារ្យ គេធ្លាប់បង្ហាញឲ្យឃើញសមត្ថភាពរបស់គេរួចរាល់ហើយ។ គេជាខ្សែប្រយុទ្ធដែលយើងចង់បាន តែមិនអាចធ្វើយ៉ាងណាឲ្យគេមកទីនេះបាន “។
លោកបន្តថា៖” អញ្ចឹងហើយបានយើងទៅយក Hojlund។ គេជាកីឡាករមានទេពកោសល្យ គេក៏អាចរកបាន ៣០គ្រាប់ដូច Kane ដែរគ្រាប់តែត្រូវការពេលវេលាទៀត “។
Kane ទើបផ្លាស់ពីក្លឹប Spurs មកកាន់ Bayern នៅរដូវកាលនេះដោយនៅខណៈនេះចូលលេងបាន ៤៣ប្រកួត និងស៊ុតចូល៤៣គ្រាប់រីឯ Hojlund ផ្លាស់ពី Atalanta មកកាន់ Man Utd ក្នុងរដូវកាលនេះដោយចូលលេងបាន ៣៨ប្រកួត និងស៊ុតចូល ១៤គ្រាប់៕