ភ្នំពេញ ៖ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកចំនួន ២ ក្នុងពេលតែមួយ ខណៈក្រុមបាល់ទាត់វិសាខាឈរ ចំណាត់ថ្នាក់លេខ ៣ នៅឆ្នាំ២០២៤ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ កម្រិតធំក្នុងប្រទេសកម្ពុជា ដែលរៀបចំការប្រកួត ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិរដូវកាល ២០២៣/២០២៤ និងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២០២៤ “Cambodian Premier League 2023/24” ទោះបីក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយក្រុមបាល់ទាត់ វិសាខាទៀតក៏ដោយ ។
ចំណែកក្រុមបាល់ទាត់ វិសាខា បានត្រឹមឈរ ចំណាត់ថ្នាក់លេខ ៣ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ថ្នាក់ជាតិរដូវកាល ២០២៣/២០២៤ និងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២០២៤ “Cambodian Premier League 2023/24”។

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង មាន ៧២ ពិន្ទុឈរលំដាប់លេខ ១ លើកំពូលតារាងប្រកួត គ្រងតំណែងជើងឯក ចំពោះក្រុមបាលទាត់ភ្នំពេញក្រោន មាន ៦៤ ពិន្ទុឈរលំដាប់លេខ ២ ក្រុមបាល់ទាត់វិសាខា មាន ៤៧ ពិន្ទុឈរលំដាប់លេខ ៣ និងក្រុមបាល់ទាត់បឹងកេតមាន ៤១ ពិន្ទុឈរលំដាប់លេខ ៤ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២០២៤ “Cambodian Premier League 2023/24”៕



