កីឡា

ក្រុមអត្តពលិក តេក្វាន់ដូ WT ចេញចូលរួមព្រឹត្តិការណ៍ធំៗ ចំនួន ២ នៅប្រទេសវៀតណាម

ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ ត្រៀមបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជាដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួត The 8 Asian Taekwondo Poomsae Championships 2024និង The 26th Asian Taekwondo Championships 2024 ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងដាណាង ប្រទេសវៀតណាម ។

ការប្រកួតព្រឹត្តិការណ៍ទំាង២ នេះខេមរសហព័ន្ធតេក្វាន់ដូបានប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជាចំនួន ១៤ រូប រួមមាន ប្រតិភូ ១រូប គ្រូបង្វឹក ១ រូប គ្រូជំនួយ ៣ រូប កីឡាករ ៥ រូប និងកីឡាការិនី ៤ រូប។ ចំណែកកីឡាការិនី គ្រី លីដែន លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម កីឡាការិនី ម៉ម ជូលី លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងកីឡាករ ជឹម បារម្មី លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៨ គីឡូក្រាម។

ដោយឡែក កីឡាករ ឈន គីមហាក់ ប្រកួតលើវិញ្ញាសាមេគុណឯកត្តជន ហើយកីឡាករ-កីឡាការិនី ៥នាក់ទៀតប្រកួតលើវិញ្ញាសាមេគុន Freestyle ដូចជាកីឡាករ ចុន សុវណ្ណ កីឡាករ កាំង លាំងឈុន កីឡាការិនី វឿន ស៊ីថា កីឡាការិនី នៅ ធីតាពីន និងកីឡាករ កែន មុនី ។
សម្រាប់រាល់ការចំណាយលើការប្រកួតនៅទីក្រុងដាណាង ប្រទេសវៀតណាម ខេមរសហព័ន្ធតេក្វាន់ដូប្រើប្រាស់ថវិកាឆ្នាំ២០២៤ ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីទី៣។

Most Popular

To Top