កីឡា

សហព័ន្ធកីឡាបាល់ទាត់ វៀតណាម ពិន័យកីឡាករ ៥ នាក់ ពីបទប្រើប្រាស់គ្រឿងញៀន

VN Express

វៀតណាម ៖ សហព័ន្ធកីឡាបាល់ទាត់ វៀតណាម (VFF) បានព្យួរកីឡាករបាល់ទាត់ចំនួន ៥ នាក់ដោយគ្មានកំណត់ ខណៈដែលពួកគេត្រូវបានសហព័ន្ធ បន្តធ្វើការស៊ើបអង្កេត ពីបទប្រើប្រាស់គ្រឿងញៀន ។

កីឡាករទំាង ៥ នាក់ រួមមានកីឡាករខ្សែបម្រើ Dinh Thanh Trung អ្នកចាំទី Duong Quang Tuan កីឡាករខ្សែបម្រើ Nguyen Trung Hoc កីឡាករខ្សែការពារ Nguyen Ngoc Thang និងកីឡាករ Nguyen Van Truong។
ការផ្អាកត្រូវបានអនុវត្ត ចំពោះលីគបាល់ទាត់ជាតិទាំងអស់ ដែលរៀបចំដោយ VFF ហើយមានប្រសិទ្ធភាពរហូត ដល់ការសម្រេចចិត្តមួយផ្សេងទៀតត្រូវបានធ្វើឡើង។ ក្លឹប V. League Hong Linh Ha Tinh (HLHT) មិនបានធ្វើសេចក្តីថ្លែងការណ៍ ជាផ្លូវការអំពីហេតុការណ៍នេះឡើយ ។ យ៉ាងណាមិញ ក្លឹបបានបញ្ចប់កិច្ចសន្យា របស់កីឡាករមុនពេលលេងជុំទី ១៧ នៃក្របខណ្ឌ V. League នៅរសៀលថ្ងៃពុធ ។

កីឡាករទាំង ៥ នាក់នេះជាស្ថិតនៅក្នុងចំណោមមនុស្សទំាង ១០ នាក់ត្រូវបានចាប់ខ្លួននៅសណ្ឋាគារមួយក្នុងទីក្រុង Ha Tinh កាលពីថ្ងៃទី ៤ ខែឧសភា មួយថ្ងៃបន្ទាប់ពីការចាញ់ HLHT ១-២ លើក្រុម Quang Nam FC ក្នុងជុំទី ១៦ ។
កីឡាករមានឈ្មោះដ៏ល្បីបំផុតក្នុងចំណោមពួកគេ គឺកីឡាករ Trung អាយុ ៣៦ ឆ្នាំដែលបានឈ្នះជើងឯក V. League ជាមួយ Quang Nam FC និង បាល់មាសវៀតណាម ក្នុងឆ្នាំ ២០១៧។លោកត្រូវបានគេហៅ ឲ្យចូលក្រុមជម្រើស ជាតិ ជាទៀងទាត់ពីឆ្នាំ ២០១០ ដល់ ២០១៨ ដោយលេងបាន ២៨ ប្រកួត និងស៊ុតបញ្ចូលទីបាន ២ គ្រាប់ ។
មុនពេលកើតហេតុ លោក Trung ត្រូវបានផ្តល់អាហារូបករណ៍ដោយ HLHT ដើម្បីសិក្សាដើម្បីទទួលបានអាជ្ញាប័ណ្ណបង្វឹក ហើយត្រូវបានធានាកន្លែងមួយក្នុងក្រុមបង្វឹក បន្ទាប់ពីលោកបានបញ្ចប់អាជីពជាកីឡាករ ។

កីឡាករ Thang កើតនៅឆ្នាំ២០០២ ហើយត្រូវបានគេចាត់ទុកថា ជាអ្នកមានទេពកោសល្យថ្មីម្នាក់នៅ HLHT។ លោកបានឈ្នះជើងឯក U21 ជម្រើសជាតិឆ្នាំ ២០២១ U21 AFF Cup ឆ្នាំ ២០២២ និង ២០២៣ ហើយត្រូវបាន បញ្ចូលក្នុងបញ្ជីឈ្មោះក្រុមសម្រាប់ស៊ីហ្គេម២០២៣ និង U23 Asian Cup ឆ្នាំ ២០២៤ ។

កីឡាករ Hoc វ័យ ២៦ ឆ្នាំ ជាបុគ្គលិក សំខាន់នៅ HLHT ហើយជារឿយៗបានពាក់ខ្សែដៃ របស់ប្រធានក្រុម នៅរដូវកាលនេះ ។ អ្នកចាំទី Tuan ធ្លាប់ជាកីឡាករ សំខាន់សម្រាប់ក្លឹប មុនពេលបាត់បង់តំណែង របស់លោក នៅរដូវកាលនេះ ។ ចំណែកលោក Truong អាយុ ២១ឆ្នាំ ជាសមាជិកក្រុមយុវជន។ HLHT បានធ្លាក់មកលេខ ១០ ក្នុងលីគ បន្ទាប់ពីចាញ់ ០-២ ក្រោមស្នាដៃក្រុម Binh Dinh FC កាលពីថ្ងៃពុធ ៕
ដោយ៖លី ភីលីព

Most Popular

To Top