កីឡា

កីឡាការិនីទ្រីយ៉ាត្លុង ជនជាតិចិនម្នាក់ទៀត រងការរិះគន់យ៉ាងចាស់ថៃ ចំពោះការស្លៀកពាក់ មិនសមរម្យរបស់នាង

ទីក្រុង Chengdu ៖ កីឡាការិនីទ្រីយ៉ាត្លុង ជនជាតិចិន Feng Jingshuang ត្រូវបានទស្សនិកជន រិះគន់យ៉ាងខ្លាំង ចំពោះការស្លៀកសម្លៀកបំពាក់សិចស៊ី និងស្លៀកពាក់ មិនសមរម្យអំឡុង ពេលប្រកួតក្នុងព្រឹត្តិការណ៍ World Triathlon Cup 2024 នៅទីក្រុង Chengdu ខេត្ត Chongqing ។

ការប្រកួតបានធ្វើឡើង កាលពីចុងខែមេសា ដោយបានទាក់ទាញអត្តពលិកមកពីជាង ៣០ ប្រទេស ។ ក្នុងចំណោមនោះ កីឡាការិនី Feng ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែរូបរាងដ៏សិចស៊ី និងស្បែកសខ្ចីដូចពងមាន់បក។
កីឡាការិនីទ្រីយ៉ាត្លុង ជនជាតិចិនម្នាក់ នេះបានស្លៀក សម្លៀកបំពាក់ពណ៌ខៀវ ដែលមិនបាំងភ្លៅរបស់នាង ។
អត្តពលិកផ្សេងទៀត ភាគច្រើនបានជ្រើសរើសពាក់អាវ និងខោខ្លីរួមបញ្ចូលគ្នា ដែលគ្របដណ្តប់ភ្លៅ និងពាក់កណ្តាល ផ្នែក ។

កីឡាការិនីទ្រីយ៉ាត្លុងរូបនេះ ក៏បានពាក់វ៉ែនតា និងនាឡិកាអំឡុងពេលការប្រកួតផងដែរ។ នាងបានបញ្ចប់ព្រឹត្តិការណ៍ ទ្រីយ៉ាត្លុង រួមមានរត់ ហែលទឹក និងជិះកង់ ប៉ុន្តែគេហទំព័រចិន មិនបានបង្ហាញពីលទ្ធផលជាក់លាក់របស់នាងទេ។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពជាច្រើន បានលេចចេញអំពីនាង Feng ទទួលបានពេលកំពុងឈរ នៅលើវេទិកា របស់ម្ចាស់ជើងឯក ដូច្នេះនាងច្បាស់ជាឈ្នះ បានមេដាយមាស យ៉ាងតិចមួយ ។

នៅលើបណ្ដាញសង្គម Weibo ក្រៅពីអ្នកគាំទ្រ ជនជាតិចិនសរសើរការសម្តែងរបស់ នាង Feng ហើយមនុស្សជាច្រើន បានរិះគន់នាង ចំពោះការស្លៀកពាក់តឹងណែន ដែលពួកគេចាត់ទុក ថាបង្ហាញរាង ពេកសម្រាប់អត្តពលិក។
នាងក៏ត្រូវបានគេរិះគន់ នៅពេលវីដេអូនៃការផាត់មុខ របស់នាងមុនពេលទទួល បានមេដាយនោះបានសាយភាយ ពេញបណ្ដាញសង្គម ។ នៅលើវេទិកា អត្តពលិកទាំង ២ នាក់ដែលឈរក្បែរ នាង Feng ទាំង ២ នាក់បានស្លៀកសម្លៀក បំពាក់ជាមួយនឹងខោបិទភ្លៅ ។

អ្នកនិយមលេងអ៊ីនធើណេត មួយចំនួន នៅតែការពារនាង Feng ដោយនិយាយថា នាងស្លៀកសម្លៀក បំពាក់ស្រួលខ្លួន ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ជាងក្នុងការបំបាត់កម្ដៅ។ នាងបានចូលរួមប្រកួតក្នុងកម្មវិធីរត់ប្រណាំង ហែលទឹក និងជិះកង់ ដូច្នេះការស្លៀកពាក់មួយឈុត ត្រូវបានគេនិយាយថា ជួយឲ្យនាងមានអារម្មណ៍សុខស្រួល និងធ្វើឲ្យការសម្តែង របស់នាងកាន់តែប្រសើរឡើង ។

ការប្រកួតកីឡាទ្រីយ៉ាត្លុង Beijing – Tianjin – Hebei ឆ្នាំ ២០២២ នាង Feng ក៏ត្រូវបានរិះគន់ចំពោះការស្លៀក ពាក់ដែលបង្ហាញរាង សម្លៀកបំពាក់តឹង ជាមួយនឹងបាតហែលទឹករាងត្រីកោណ។ នៅពេលនោះ មនុស្សជាច្រើនគិតថា នាង Feng ស្លៀកពាក់បែបនេះ ក្នុងគោលបំណង ទាក់ទាញចំណាប់អារម្មណ៍ ៕
ដោយ៖លី ភីលីព

Most Popular

To Top